១ ពង្សាវតារក្សត្រ 10:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប នឹងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូន នោះទៀតឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 បន្ទាប់មក ព្រះនាងបានថ្វាយមាសមួយរយម្ភៃហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច។ ក្រោយនោះមក មិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះ បានចូលមកឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រិយ៍ស្រុកសេបាបានថ្វាយដល់ព្រះបាទសាឡូម៉ូននោះទៀតឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះមហាក្សត្រិយានីស្រុកសេបាយកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។ សូមមើលជំពូកអាល់គីតាប10 ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។ សូមមើលជំពូក |