ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
សាស្តា 10:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក នោះតើមានប្រយោជន៍អ្វីដោយគ្រូអាយលម្ពាយ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពស់ចឹកមុនសូត្រមន្តអាគម នោះគ្មានប្រយោជន៍ដល់គ្រូចាប់ពស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក មានប្រយោជន៍អ្វីដល់គ្រូអាយលម្ពាយនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី? អាល់គីតាប ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។ |
ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់
ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។
បើដែករិលហើយ ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបព្ចោញកំឡាំងលើសជាងទៅទៀត ឯប្រាជ្ញាមានប្រយោជន៍នឹងដំរង់ការ
ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នា ដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។
ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ
តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់