ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 6:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​រៃ​យក​ពី​ពួក​អ្នក​ដែល​បាន​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​រៃ​យក ពី​ហេល‌ដាយ ពី​ថូប៊ីយ៉ា ហើយ​ពី​យេដាយ៉ា រួច​នៅ​ថ្ងៃ​ដដែល​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា ជា​កន្លែង​ដែល​គេ​ទើប​នឹង​មក​ពី​ក្រុង​បាប៊ីឡូន​ចូល​ទៅ​អាស្រ័យ​នៅ​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ចូរ​យក​តង្វាយ​ពី​ពួក​ជនជម្លៀស គឺ​ពី​ហេលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា រួច​ក្នុង​ថ្ងៃ​ដដែល​នោះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​កូន​របស់​សេផានា​; ពួកគេ​បាន​មក​ពី​បាប៊ីឡូន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ប្រមូល​យក​ប្រាក់ និង​មាស ពី​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​យក​ពី​ហេលដាយ ពី​ថូប៊ីយ៉ា និង​ពី​យេដាយ៉ា ដែល​ទើប​មក​ពី​ក្រុង​បាប៊ីឡូន ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​តង្វាយ​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក

អាល់គីតាប

«ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​ជំនូន​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក



សាការី 6:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មេ‌ទ័ព​ធំ លោក​ចាប់​យក​សេរ៉ាយ៉ា ជា​សំដេច​សង្ឃ នឹង​សេផានា ជា​សង្ឃ​បន្ទាប់ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់


គេ​នឹង​បញ្ជិះ​ពួក​បង​ប្អូន​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន លើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ ហើយ​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ឯ​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​អញ ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្លាប់​យក​ដង្វាយ​របស់​គេ ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


គឺ​ហោរា​យេរេមា​និយាយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​តាម​ពាក្យ​ដែល​អ្នក​បាន​ទាយ​នោះ ដើម្បី​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​អស់​អ្នក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ


លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ