ដ្បិតសាសន៍ណា នឹងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង
សាការី 14:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនឹងមានសេចក្ដីវេទនា ដែលព្រះយេហូវ៉ា ទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពូជអម្បូរអេហ្ស៊ីបមិនឡើងទៅ គឺមិនមកទេ នោះនឹងគ្មានភ្លៀងដល់ពួកគេដែរ ជាគ្រោះកាចដែលព្រះយេហូវ៉ានឹងវាយបណ្ដាប្រជាជាតិដែលមិនឡើងទៅប្រារព្ធបុណ្យបោះជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើសាសន៍អេស៊ីព្ទមិនឡើងមក គឺពួកគេមិនមកសោះ នោះនឹងមាន គ្រោះកាចមកលើគេ ដែលព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប មិនឡើងមកទេ ព្រះអម្ចាស់នឹងធ្វើឲ្យគ្រោះកាចកើតមាន ចំពោះពួកគេ ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក ប្រារព្ធពិធីបុណ្យបារាំដែរ។ អាល់គីតាប ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប មិនឡើងមកទេ អុលឡោះតាអាឡានឹងធ្វើឲ្យគ្រោះកាចកើតមាន ចំពោះពួកគេ ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក ប្រារព្ធពិធីបុណ្យជំរំដែរ។ |
ដ្បិតសាសន៍ណា នឹងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង
គ្រានោះនឹងកើតមានដូច្នេះថា ចាប់តាំងពីថ្ងៃចូលខែ១ ដរាបដល់ថ្ងៃចូលខែ១ទៀត ហើយពីថ្ងៃឈប់សំរាក១ ដរាបដល់ថ្ងៃឈប់សំរាក១ទៀត នោះគ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។
ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ
ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា នឹងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
នេះហើយជាសេចក្ដីវាយផ្ចាល ដល់ពួកសាសន៍អេស៊ីព្ទ ហើយជាសេចក្ដីវាយផ្ចាលដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំនោះ។