ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 13:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​សព្វ​គ្រប់​ក្នុង​ស្រុក​នោះ ២​ភាគ​នឹង​ត្រូវ​កាត់​ចេញ​ហើយ​ស្លាប់​ទៅ តែ​ភាគ​ទី​៣​នឹង​សល់​នៅ​ក្នុង​ស្រុក​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “នៅក្នុង​ទឹកដី​នេះ​ទាំងមូល ពីរភាគបី​នឹង​ត្រូវបាន​កាត់ចេញ ហើយ​ដាច់ដង្ហើម ប៉ុន្តែ​មួយភាគបី​នឹង​នៅសល់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​ស្រុក​នោះទាំង​មូល មនុស្ស​ពីរ​ភាគ​បី​នឹង​ត្រូវ​វិនាសបាត់​បង់​អស់ តែ​មួយ​ភាគ​បី​នឹង​សល់​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជា‌ជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជា‌ជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក



សាការី 13:8
34 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​នឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


គេ​នឹង​ចេញ​ទៅ​មើល​សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​អញ ដ្បិត​ដង្កូវ​នៃ​ខ្មោច​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​ខ្មោច​ទាំង​នោះ​នឹង​បាន​ជា​ទី​ខ្ពើម​ឆ្អើម ដល់​អស់​ទាំង​មនុស្ស។:៚


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ព្រោះ​អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ឯង​ផុត​ទេ គឺ​អញ​នឹង​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​វិញ អញ​នឹង​មិន​បណ្តោយ​ឲ្យ​ឯង នៅ​ដោយ​ឥត​វាយ‌ផ្ចាល​ឡើយ។


អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


ពួក​ឯង​១​ភាគ​ក្នុង​៣​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ ហើយ​នឹង​ត្រូវ​សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​កណ្តាល​ឯង ឯ​១​ភាគ​ក្នុង​៣​ទៀត នឹង​ដួល​ស្លាប់​ដោយ​ដាវ នៅ​ជុំវិញ​ឯង ហើយ​ភាគ​ទី​៣ អញ​នឹង​កំចាត់‌កំចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​នឹង​ហូត​ដាវ​តាម​ក្រោយ​គេ​ទៀត។


ចៅហ្វាយ​នោះ​នឹង​តាំង​សញ្ញា​យ៉ាង​ម៉ឺង‌ម៉ាត់​នឹង​មនុស្ស​ជា​ច្រើន​នៅ​រវាង​១​អាទិត្យ តែ​ដល់​ពាក់​កណ្តាល​អាទិត្យ​នោះ នឹង​ធ្វើ​ឲ្យ​ការ​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ឈប់​ទៅ ហើយ​នៅ​ក្នុង​ព្រះ‌វិហារ នឹង​មាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​នឹង​បង្ខូច​បំផ្លាញ ក៏​នឹង​មាន​សេចក្ដី​ក្រោធ​ចាក់​ទៅ​លើ​ទី​ខូច​បង់​នោះ ដរាប​ដល់​ចុង​បំផុត ជា​វេលា​ដែល​បាន​កំណត់​ទុក​ហើយ។


អស់​អ្នក​មាន​បាប​ក្នុង​រាស្ត្រ​អញ ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។


តែ​អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្តាល​ឯង ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា


ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្រេវ‌ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់


បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង


ទី​ក្រុង​ដ៏​ធំ​ក៏​ញែក​ចេញ​ជា​៣​ភាគ អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ‌ទ្រង់​នឹក​ចាំ​ពី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ដើម្បី​នឹង​ឲ្យ​ពែង​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​ខ្ញាល់​ទ្រង់​ដល់​គេ