សាការី 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នៅក្នុងស្រុកនោះទាំងមូល មនុស្សពីរភាគបីនឹងត្រូវវិនាសបាត់បង់អស់ តែមួយភាគបីនឹងសល់នៅក្នុងស្រុក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅក្នុងទឹកដីនេះទាំងមូល ពីរភាគបីនឹងត្រូវបានកាត់ចេញ ហើយដាច់ដង្ហើម ប៉ុន្តែមួយភាគបីនឹងនៅសល់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជាជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេសសល់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅសព្វគ្រប់ក្នុងស្រុកនោះ ២ភាគនឹងត្រូវកាត់ចេញហើយស្លាប់ទៅ តែភាគទី៣នឹងសល់នៅក្នុងស្រុកវិញ សូមមើលជំពូកអាល់គីតាប8 ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជាជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេសសល់ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ សូមមើលជំពូក |
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។