ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ នឹងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន នឹងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។
សាការី 12:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកមេដឹកនាំរបស់យូដាបានដូចជាចង្ក្រានភ្លើងនៅកណ្ដាលអុស និងដូចជាចន្លុះភ្លើងនៅកណ្ដាលកណ្ដាប់ស្រូវ។ គេនឹងស៊ីបំផ្លាញអស់ទាំងជាតិសាសន៍ដែលនៅជុំវិញ ទាំងខាងស្ដាំ ទាំងខាងឆ្វេង រីឯពួកអ្នកយេរូសាឡិមនឹងរស់នៅកន្លែងរបស់ខ្លួនម្ដងទៀត ក្នុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា ដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្ដាលឧស ហើយដូចជាចន្លុះឆេះនៅកណ្ដាលកណ្ដាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ អាល់គីតាប នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ |
ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ នឹងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន នឹងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។
ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែនឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម
នោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពួកវង្សយ៉ូសែបជាអណ្តាតភ្លើង ចំណែកពួកវង្សអេសាវ គេនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆេះនៅកណ្តាលគេ ព្រមទាំងបន្សុសគេអស់រលីងទៅ ឥតមានអ្នកណាសល់នៅក្នុងពួកវង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ
ឱកូនស្រីនៃស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតអញនឹងធ្វើឲ្យស្នែងឯងបានទៅជាដែក ហើយក្រចកឯងទៅជាលង្ហិន ឯងនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអញនឹងញែកកំរៃរបស់គេចេញ ទុកជាដង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ
ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត
ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស នឹងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់មក គេនឹងផឹក ហើយធ្វើសូរសព្ទ ដូចជាសូរដែលកើតដោយសារស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា
ដោយសារព្រះបន្ទូលដ៏ពិត ដោយព្រះចេស្តានៃព្រះ ដោយកាន់គ្រឿងសស្ត្រាវុធសុចរិត ទាំងស្តាំទាំងឆ្វេង
នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនឹងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ