ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 12:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​ចៅហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា ពួក​ក្រុង​យេរូ‌សាឡិម​ជា​កំឡាំង​របស់​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​គេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​ពួក​មេដឹកនាំ​របស់​យូដា​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘ពួកអ្នកដែល​រស់នៅ​យេរូសាឡិម​ជា​កម្លាំង​ដល់​យើង ក្នុង​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ព្រះ​របស់ពួកគេ’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា "ពួក​ក្រុង​យេរូ‌សាឡិម​មាន​កម្លាំង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​គេ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។

សូមមើលជំពូក

អាល់គីតាប

ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ម្ចាស់​របស់​ពួក​គេ។

សូមមើលជំពូក



សាការី 12:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូលបង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម


គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ


ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង សំរាប់​ធ្វើ​ចំបាំង ទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ឲ្យ​គេ​នៅ​ក្រោម​ទូលបង្គំ​វិញ


ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន


ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ


ពួក​មេ​របស់​ឯង​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​ភឿន‌មិត្រ​នឹង​ពួក​ចោរ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ​ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។


រួច​អញ​នឹង​តាំង​ពួក​ចៅ‌ក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ ពី​នោះ​ត​ទៅ គេ​នឹង​ហៅ​ឯង​ជា «ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់» វិញ


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លំអ​ដល់​សំណល់​នៃ​រាស្ត្រ​ទ្រង់


ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក ដែល​អង្គុយ​ជំនុំ‌ជំរះ នឹង​ជា​ឫទ្ធិ​កំឡាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល‌ឆុត


មើល នឹង​មាន​ស្តេច​១​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌


សេចក្ដី​សុចរិត នឹង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ


អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ឲ្យ​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់‌គ្រង​លើ​ឯង​ផង


ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្តាល​ពួក​គេ​ដែរ អញ​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​អញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​អញ​ដូច្នេះ​ឬ


នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ‌ពង្ស​យ៉ាកុប នឹង​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។


ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន​មក ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់ ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំ‌មួន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល


អញ​នឹង​ចំរើន​កំឡាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​វាយ​អស់​ទាំង​សេះ​ឲ្យ​ស្លុត‌ស្លាំង ហើយ​ឲ្យ​ពួក​អ្នក​ដែល​ជិះ​វា​បាន​វិល​ខួរ​ដែរ អញ​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ខ្វាក់​ភ្នែក


នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ពួក​ចៅហ្វាយ​នៃ​សាសន៍​យូដា បាន​ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្តាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្តាល​កណ្តាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំវិញ ទោះ​ទាំង​ខាង​ឆ្វេង នឹង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ​ឯង


ឯ​ពួក​យូដា​គេ​នឹង​ច្បាំង​ត្រង់​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រព្យ​សម្បត្តិ​នៃ​គ្រប់​សាសន៍​ជុំវិញ នឹង​បាន​ប្រមូល​គ្នា គឺ​មាស ប្រាក់ នឹង​សំលៀក‌បំពាក់​យ៉ាង​សន្ធឹក


ខ្ញុំ​មាន​សេចក្ដី​ពេញ​ចិត្ត ចំពោះ​ពួក​ចៅហ្វាយ​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ក្នុង​ពួក​បណ្តាជន គេ​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ