ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មនុស្ស​ដែល​ឈរ​នៅ​កណ្តាល​ដើម​យីថោ ក៏​ឆ្លើយ​ឡើង​ថា ទាំង​អស់​នេះ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរ​ចុះ​ឡើង​នៅ​ផែនដី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​បុរស​ដែល​ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ក៏​ឆ្លើយឡើង​ថា​៖ “ទាំងនេះ​ជា​ពួកដែល​ព្រះយេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរល្បាត​ផែនដី”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ មនុស្ស​ដែល​ឈរ​នៅ​កណ្ដាល​ដើម​យីថោ ក៏​ឆ្លើយ​ឡើង​ថា៖ «ទាំង​អស់​នេះ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរ​ចុះ​ឡើង​នៅ​ផែនដី»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែល​ព្រះ‌អម្ចាស់​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។

សូមមើលជំពូក

អាល់គីតាប

បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែលអុលឡោះ‌តាអាឡា​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។

សូមមើលជំពូក



សាការី 1:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី


ពួក​នោះ​ក៏​តប​ដល់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្តាល​ដើម​យីថោ​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត។


នៅ​វេលា​យប់ អញ​បាន​មើល​ទៅ ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្តាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប ឯ​ខាង​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ ហើយ​ស


ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ


ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​៧​នាក់​នោះ​នឹង​រីក‌រាយ​ឡើង ហើយ​នឹង​ឃើញ​កូន​តឹង នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល។


រួច​ឃើញ​មាន​គេ​លើក​សំណ​ទំងន់​១​ហាប​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​រង្វាល់​នោះ


តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បំរើ ដែល​ទ្រង់​បាន​ចាត់​មក សំរាប់​ការ‌ងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។