ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 9:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ នឹង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​ណូអេ​ដែល​ចេញ​ពី​ទូកធំ មាន​សិម ហាំ និង​យ៉ាផែត រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​លោក​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក មាន​សិម ហាំ និង​យ៉ាផែត។ ហាំ​ជា​ឪពុក​របស់​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។

សូមមើលជំពូក

អាល់គីតាប

កូន​ប្រុស​របស់​ណុះហ៍ ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។ ហាំ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 9:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​គ្រា​ទឹក​ជន់​លិច​មក នោះ​ពួក​កូន​ណូអេ​បាន​បង្កើត​កូន​ត​ទៅ ឯ​បញ្ជី​ដំណ​វង្ស​ពី​សិម ហាំ នឹង​យ៉ាផែត​ជា​កូន​គាត់ នោះ​គឺ​ដូច្នេះ


ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន


ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ នឹង​យ៉ាផែត​១។


ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ណូអេ​ថា នេះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គ្រប់​ទាំង​សាច់​នៅ​លើ​ផែនដី។


នោះ​សិម នឹង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​គាត់​ឡើយ


ណូអេ សិម ហាំ នឹង​យ៉ាផែត។