Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អ្នក​ទាំង​៣​នោះ​ជា​កូន​របស់​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពេញ‌ពាស​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បី​នាក់​នេះ​ជា​កូនប្រុស​របស់​ណូអេ ហើយ​មាន​មនុស្ស​បែកខ្ញែក​ចេញពី​អ្នកទាំងនេះ ទៅ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អ្នក​ទាំង​បី​នេះ​ជា​កូន​របស់​លោក​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នេះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពាស‌ពេញ​លើ​ផែន‌ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កូន​ប្រុស​ទាំង​បី​របស់​លោក​ណូអេ​បាន​បង្កើត​កូន​ចៅ​នៅ​ពាស‌ពេញ​លើ​ផែនដី​ឡើង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កូន​ប្រុស​ទាំង​បី​របស់​ណុះហ៍​បាន​បង្កើត​កូន​ចៅ​នៅ​ពាស​ពេញ​លើ​ផែនដី​ឡើង​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​គ្រា​ទឹក​ជន់​លិច​មក នោះ​ពួក​កូន​ណូអេ​បាន​បង្កើត​កូន​ត​ទៅ ឯ​បញ្ជី​ដំណ​វង្ស​ពី​សិម ហាំ នឹង​យ៉ាផែត​ជា​កូន​គាត់ នោះ​គឺ​ដូច្នេះ


ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ នឹង​យ៉ាផែត​១។


ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែល​នៅ​ជា​មួយ​នឹង​ឯង​ចេញ​មក​ផង ទោះ​ទាំង​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​ក្តី ដើម្បី​ឲ្យ​បាន​មក​បង្កើត​កូន​ចំរើន​ជា​បរិបូរ​នៅ​ពេញ‌ពាស​លើ​ផែនដី


ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ នឹង​កូន​គាត់ ព្រម​ទាំង​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ


ឯ​ណូអេ គាត់​ចាប់​តាំង​ភ្ជួរ‌រាស់​ដី​ធ្វើ​ចំការ ហើយ​ដាំ​ទំពាំង‌បាយ‌ជូរ


ឯ​ឯង​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​សាយ‌គ្រាយ​នៅ​ផែនដី​ជា​បរិបូរ​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម