ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 7:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ នឹង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ នឹង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​ដដែល​នោះ ណូអេ ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត ព្រមទាំង​ប្រពន្ធ​របស់​ណូអេ និង​ប្រពន្ធ​ទាំង​បី​នាក់​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គ្នា បាន​ចូលទៅ​ក្នុង​ទូកធំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ និង​កូន​ប្រុស​ៗ​របស់​លោក គឺ​សិម ហាំ និង​យ៉ាផែត ព្រម​ទាំង​ប្រពន្ធ​លោក​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​បី បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដដែល​នោះ ណុះហ៍ កូន​ប្រុស​របស់​គាត់ គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសារ​ស្រី​ទាំង​បី​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 7:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ


ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន


ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ នឹង​យ៉ាផែត​១។


ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ នឹង​យ៉ាផែត​១


តែ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯង​នឹង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ


ទាំង​ខ្លួន​គេ​ហើយ​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ នឹង​អស់​សត្វ​លូន​វារ​នៅ​ដី​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់


ដល់​ថ្ងៃ​២៧ ខែ​ទី​២ នោះ​ដី​បាន​ស្ងួត‌ធេង


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។


គឺ​ក្នុង​ខណ​ដែល​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ បាន​រង់‌ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ដោយ‌សារ​ទឹក


ហើយ​បើ​ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស តែ​បាន​ជួយ​សង្គ្រោះ​លោក​ណូអេ ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត


បើ​កាល​ណា​ឪពុក​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង នោះ​យើង​នឹង​អង្វរ​ថា សូម​អាណិត​មេត្តា​ដល់​គេ​ឲ្យ​យើង​ផង ដ្បិត​យើង​ទៅ​ច្បាំង​នោះ មិន​បាន​ទុក​ប្រពន្ធ​ឲ្យ​គេ​គ្រប់​គ្នា​ទេ មួយ​ទៀត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ឲ្យ​ស្ត្រី​ទាំង​នោះ​ទៅ​គេ​ដែរ បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​មាន​ទោស​មែន