ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។
ណូអេក៏ធ្វើដូច្នោះ គឺគាត់បានធ្វើតាមអ្វីៗទាំងអស់ដែលព្រះបានបង្គាប់គាត់៕
លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះបានបង្គាប់។
លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
ណុះហ៍ក៏ធ្វើដូច្នោះមែន គឺគាត់ធ្វើសព្វគ្រប់ទាំងអស់ ដូចអុលឡោះបានបង្គាប់។
ឯអ័ប្រាហាំក៏យកអ៊ីសម៉ាអែលកូនខ្លួន ព្រមទាំងមនុស្សប្រុសៗដែលបានកើតនៅផ្ទះខ្លួន នឹងមនុស្សដែលបានទិញដោយប្រាក់ផង គឺគ្រប់ទាំងប្រុសៗនៅក្នុងពួកផ្ទះគាត់ទាំងប៉ុន្មាន មកកាត់ស្បែកស្រោមចុងស្វាសទាំងអស់គ្នានៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់មក
ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត
នោះណូអេក៏ធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់
រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
លោកយកហឹបទៅដាក់ក្នុងរោងឧបោសថ ហើយលាវាំងននបាំងហឹបនៃសេចក្ដីបន្ទាល់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
រួចរៀបនំបុ័ងលើតុនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនានោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
ឯម៉ូសេ នឹងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
គាត់ក៏ក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ
បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ
មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ
អស់ទាំងសេចក្ដីណាដែលអញបង្គាប់ដល់ឯងរាល់គ្នា នោះត្រូវប្រយ័ត នឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែមបញ្ចូលអ្វី ឬកាត់ចោលអ្វីឡើយ។