ដូច្នេះអេសាវយល់ថា កូនស្រីស្រុកកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ
លោកុប្បត្តិ 48:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូសែបឃើញថា ឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះគាត់មិនសុខចិត្តឡើយ ក៏ចាប់ដៃឪពុក ចង់លើកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាន៉ាសេវិញ ព្រះគម្ពីរខ្មែរសាកល នៅពេលយ៉ូសែបឃើញថាឪពុកគាត់បានដាក់ដៃស្ដាំលើក្បាលរបស់អេប្រាអិម នោះគាត់មិនពេញចិត្តទេ ក៏ចាប់ដៃរបស់ឪពុកយកចេញពីលើក្បាលរបស់អេប្រាអិមទៅលើក្បាលរបស់ម៉ាណាសេវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូសែបឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះលោកមិនពេញចិត្តឡើយ លោកក៏លើកដៃឪពុកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាណាសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។ អាល់គីតាប យូសុះឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអ៊ីមដូច្នេះ គាត់មិនពេញចិត្តទេ។ គាត់ទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។ |
ដូច្នេះអេសាវយល់ថា កូនស្រីស្រុកកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ
អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ
នោះអ៊ីស្រាអែលគាត់លូកដៃស្តាំទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើម៉ាន៉ាសេវិញ ទោះបើម៉ាន៉ាសេជាកូនច្បងក៏ដោយ គាត់ធ្វើដៃដូច្នេះ ដោយមានគំនិតយល់ជាក់
ដោយពាក្យថា មិនត្រូវទេ លោកឪពុកអើយ ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់លោកឪពុកលើក្បាលវាវិញ
ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
ហើយព្រះក៏មិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល
ក្រែងព្រះយេហូវ៉ាទ្រង់ទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចទ្រង់បង្វែរសេចក្ដីក្រោធចេញពីអ្នកនោះវិញ។
ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុតនៃទីដំឡើងត្រសាលទៅ
នោះបាឡាមក៏ទូលទៅទេវតានៃព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ ដូច្នេះ បើដំណើរនេះមិនសព្វព្រះហឫទ័យដល់ទ្រង់ នោះទូលបង្គំនឹងត្រឡប់ទៅវិញឥឡូវ
នេះជាចំណែកដែលគេបានចែកដល់ពូជអំបូរម៉ាន៉ាសេ ដ្បិតគាត់ជាកូនច្បងរបស់យ៉ូសែប ឯម៉ាគារជាកូនច្បងរបស់ម៉ាន៉ាសេ ហើយជាឪពុករបស់កាឡាត គាត់បានស្រុកកាឡាត នឹងស្រុកបាសាន ដោយព្រោះគាត់ជាអ្នកថ្នឹកច្បាំង
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ