Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ពួក​បណ្តាជន​គេ​រទូ‌រទាំ ហើយ​សេចក្ដី​នោះ​ក៏​អាក្រក់ នៅ​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង ហើយ​ភ្លើង​នៃ​ទ្រង់​បាន​ឆេះ​នៅ​កណ្តាល​ពួក​គេ ទាំង​ឆេះ​បំផ្លាញ​នៅ​ចុង​បំផុត​នៃ​ទី​ដំឡើង​ត្រសាល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ប្រជាជន​នាំ​គ្នា​រអ៊ូ‌រទាំ​អំពី​ការ​លំបាក​របស់​គេ​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​បាន​ឮ ហើយ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌អង្គ​ក៏​ឆួល​ឡើង។ ពេល​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆេះ​នៅ​កណ្ដាល​គេ ទាំង​ឆេះ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ជាយ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូ‌រទាំ​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះ‌អម្ចាស់​ក៏​ឆាប‌ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ​រទាំ ធ្វើ​ឲ្យ​ទាស់​បំណងអុលឡោះ‌តាអាឡា។ ពេល​ឮ​ពួក​គេ​រអ៊ូ​រទាំ​ដូច្នេះ ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ ភ្លើង​របស់អុលឡោះ‌តាអាឡា​ក៏​ឆាប​ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 11:1
40 ការដាក់ឲ្យឆ្លើយតបគ្នា  

អំពើ​ដែល​គាត់​ធ្វើ​នោះ ឈ្មោះ​ថា​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ណាស់ ហើយ​ទ្រង់​ក៏​ប្រហារ​គាត់​ទៅ​ដែរ


លុះ​វេលា​កាន់​ទុក្ខ​បាន​គ្រប់​កំណត់​ហើយ នោះ​ដាវីឌ​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ទទួល​នាង​មក​នៅ​ក្នុង​ដំណាក់ នាង​ក៏​ធ្វើ​ជា​ភរិយា​ទ្រង់ ហើយ​បង្កើត​បាន​បុត្រា​១​ថ្វាយ​ទ្រង់ តែ​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ជា​ទី​ទាស់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា​ណាស់។


អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង នឹង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ នឹង​ពួក​៥០​នាក់​របស់​គាត់​ដែរ


កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម នឹង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច​មក​ជំរាប​លោក


មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​ពួក​គេ អណ្តាត​ភ្លើង​នោះ​ក៏​បញ្ឆេះ​មនុស្ស​អាក្រក់​ទៅ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ ហើយ​មាន​សេចក្ដី​ក្រោធ រួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុប មាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រាអែល


មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​កំឡោះ​គេ ឯ​ពួក​ក្រមុំ​របស់​គេ ឥត​មាន​អ្នក​ណា​ដណ្តឹង​ឡើយ


ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​យើង​ដូច្នេះ


រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ


ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​នឹង​បាន​សំរាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្តាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លានឹង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​១


ដ្បិត​មាន​ទី​ដុត​ខ្មោច​ត្រៀម​ទុក​តាំង​ពី​បូរាណ​មក អើ ទី​នោះ​បាន​រៀបចំ​សំរាប់​ស្តេច​នោះ​ឯង ជា​ទី​យ៉ាង​ជ្រៅ ហើយ​ធំ​ទូលាយ មាន​ឧស​គរ​ឡើង​ជា​ច្រើន ពេញ​ហើយ​ដោយ​ភ្លើង គឺ​ជា​អស្សាសៈ​នៃ​ព្រះ‌យេហូវ៉ា ដែល​ដូច​ជា​ជ្រោះ​ស្ពាន់‌ធ័រ​ហូរ​មក​បង្កាត់​ភ្លើង​នោះ។


ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ដ៏​ឆេះ​បន្សុស​នេះ​បាន ក្នុង​ពួក​យើង​តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ការ ដ៏​ឆេះ​នៅ​អស់​‌កល្ប​ជានិច្ច​បាន


ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។


អញ​បាន​មាន​រឿង​តវ៉ា​នឹង​ពួក​ឰយុកោ​ឯង​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា អញ​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា


នោះ​ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក បញ្ឆេះ​អ្នក​ទាំង​២​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ


ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ នឹង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ


មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​ទ្រង់


គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សំរាក


ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​បណ្តាជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​នៅ​ថ្ងៃ​ស្អែក នោះ​នឹង​បាន​សាច់​បរិភោគ​ហើយ ដ្បិត​ឯង​រាល់​គ្នា​បាន​យំ​ដាក់​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ ដ្បិត​ដែល​យើង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ នោះ​ស្រួល​ណាស់ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់​មក ហើយ​ឯង​រាល់​គ្នា​នឹង​បរិភោគ​ផង


គឺ​គេ​និយាយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ


នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង


ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ នឹង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ


តើ​ត្រូវ​ឲ្យ​អញ​ទ្រាំ‌ទ្រ​នឹង​ពួក​ជំនុំ​អាក្រក់ ដែល​គេ​រទូ‌រទាំ​ទាស់​នឹង​អញ​នេះ ដល់​កាល​ណា​ទៀត អញ​បាន​ឮ​ពាក្យ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​រទូ‌រទាំ​ទាស់​នឹង​អញ​នោះ​ហើយ


ចូរ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា តាម​ពាក្យ​ដែល​បាន​និយាយ​ដាក់​ត្រចៀក​អញ​នោះ​ជា​មិន​ខាន


ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង នឹង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។


ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។


ឯ​ដំបង​របស់​អ្នក​ណា​ដែល​អញ​បាន​រើស នោះ​នឹង​បាន​ប៉ិច​ឡើង ហើយ​យ៉ាង​នោះ​អញ​នឹង​បំបាត់​សេចក្ដី​រទូ‌រទាំ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​ចេះ​តែ​រទូ‌រទាំ​ទាស់​នឹង​ឯង ឲ្យ​បាត់​ចេញ​ពី​មុខ​អញ​ទៅ។


ក៏​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​ម៉ូសេ​ថា ម្តេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់


ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ


គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កំឡាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ


ដ្បិត​ភ្លើង​នៃ​សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចំរើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង


កាល​នៅ​ត្រង់​តាបេរ៉ា ត្រង់​ម៉ាសា ហើយ​ត្រង់​គីប្រុត-ហាតាវ៉ា នោះ​ឯង​រាល់​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ទៀត


ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។


មើល ប្រាក់​ឈ្នួល ដែល​អ្នក​រាល់​គ្នា​បាន​បង្ខាន​ចំពោះ​ពួក​ជើង​ឈ្នួល ជា​អ្នក​ច្រូត​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ស្រែក​ឡើង ហើយ​សំរែក​នៃ​ពួក​អ្នក​ដែល​ច្រូត​នោះ បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម