គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ
លោកុប្បត្តិ 48:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់និយាយទៅយ៉ូសែបថា អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ពុកមិននឹកស្មានថាបានឃើញមុខកូនទេ តែមើល៍ ព្រះបានឲ្យពុកឃើញទាំងពូជពង្សរបស់កូនទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។ អាល់គីតាប អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។ |
គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ
ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន
យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ
ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ
រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
នោះយ៉ូសែបនាំកូនទាំង២ ថយចេញពីក្បាលជង្គង់ឪពុកមក រួចក្រាបផ្កាប់មុខចុះដល់ដី
ឯព្រះ ដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា