លោកុប្បត្តិ 44:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន នោះយ៉ូសែបប្រាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូររៀបចំដេញតាមមនុស្សទាំងនោះទៅ កាលណាឯងបានទាន់គេ នោះត្រូវនិយាយយ៉ាងនេះថា ហេតុអ្វីបានជាឯងរាល់គ្នាធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ ព្រះគម្ពីរខ្មែរសាកល ពួកគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន យ៉ូសែបក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរក្រោកឡើង ដេញតាមអ្នកទាំងនោះចុះ! ពេលតាមពួកគេទាន់ អ្នកត្រូវនិយាយនឹងពួកគេថា: ‘ម្ដេចក៏អ្នករាល់គ្នាធ្វើការអាក្រក់សងនឹងការល្អដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន លោកយ៉ូសែបប្រាប់អ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរដេញតាមមនុស្សទាំងនោះទៅ ហើយពេលអ្នកទៅទាន់គេ ត្រូវនិយាយយ៉ាងនេះថា "ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការអាក្រក់ ស្នងនឹងការល្អដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាលួចពែងប្រាក់របស់ចៅហ្វាយខ្ញុំ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ? អាល់គីតាប ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច យូសុះនិយាយទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់គាត់ថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ? |
សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរ្ដិ៍អាកររបស់ទ្រង់ ដែលទ្រង់បានប្រទានមក ទុកជាមរដកដល់យើងខ្ញុំ
គេបានសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ហើយស្នងសេចក្ដីសំអប់ ចំពោះសេចក្ដីស្រឡាញ់របស់ទូលបង្គំ
គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង
ឯអ្នកណាដែលសងការអាក្រក់ ស្នងនឹងការល្អ សេចក្ដីអាក្រក់នឹងមិនឃ្លាតចេញពីផ្ទះអ្នកនោះឡើយ។
តែទ្រង់មានបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ
ហើយមានបន្ទូលថា ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ