កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
លោកុប្បត្តិ 44:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូដា នឹងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់ ព្រះគម្ពីរខ្មែរសាកល កាលយូដា និងបងប្អូនរបស់គាត់មកដល់ផ្ទះយ៉ូសែប យ៉ូសែបនៅតែនៅទីនោះ ពួកគេក៏ក្រាបមុខដល់ដីនៅចំពោះយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដា និងបងប្អូនរបស់គាត់ នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ឯលោកក៏នៅទីនោះនៅឡើយ។ ពួកគេទម្លាក់ខ្លួនក្រាបចុះឱនមុខដល់ដីនៅចំពោះលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់លោកយ៉ូសែប ឃើញលោកនៅទីនោះនៅឡើយ។ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។ អាល់គីតាប យូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់យូសុះ ឃើញគាត់នៅទីនោះនៅឡើយ។ ពួកគេគោរពយូសុះដល់ដី។ |
កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
ហើយពួកបងគាត់ក៏ទៅទំលាក់ខ្លួនក្រាបចុះនៅចំពោះមុខគាត់ដែរ ដោយពាក្យថា មើល យើងខ្ញុំជាអ្នកបំរើប្អូន