ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។
លោកុប្បត្តិ 36:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកមេដឹកនាំក្នុងកូនចៅរបស់អេសាវ គឺក្នុងកូនចៅរបស់អេលីផាសកូនច្បងរបស់អេសាវ មានមេដឹកនាំថេម៉ាន មេដឹកនាំអូម៉ារ មេដឹកនាំសេផូរ មេដឹកនាំកេណាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស អាល់គីតាប រីឯមេកន្ទ្រាញរបស់កូនចៅអេសាវ មានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់អេសាវ មានថេម៉ាន អូម៉ារ សេផូ កេណាស |
ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។
កូរេ១ កាថាម១ នឹងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។
នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនឹងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ
រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចំរើននៅទីកំណើតវា
ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត
ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សានៃព្រះយេហូវ៉ា ដែលទ្រង់បានសំរេចទាស់នឹងស្រុកអេដំម នឹងដំរិះដែលទ្រង់បានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងលូកដៃទៅលើស្រុកអេដំមដែរ ក៏នឹងកាត់ទាំងមនុស្ស នឹងសត្វចេញទៅផង ហើយនឹងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ
អញនឹងចាត់ប្រើភ្លើងឲ្យទៅលើក្រុងថេម៉ាន ភ្លើងនោះនឹងឆេះដំណាក់របស់ក្រុងបុសរ៉ាអស់ទៅ។
ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសំបើម។
ព្រះទ្រង់កំពុងយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពីភ្នំប៉ារ៉ាន-បង្អង់-សិរីល្អនៃទ្រង់បិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ទ្រង់