Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពូជ​ពង្ស​របស់​គេ​ក៏​បាន​តាំង​ឡើង​ជា​មួយ នៅ​ភ្នែក​គេ ហើយ​កូន​ចៅ​គេ​នៅ​ចំពោះ​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពូជ​ពង្ស​របស់​គេ​បាន​រឹង​មាំ​ឡើង​ជា‌មួយគេ និង​កូន​ចៅ​របស់​គេ​នៅ​ចំពោះ​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កូន​ចៅ​របស់​គេ​ក៏​រឹង‌ប៉ឹង​ជា​មួយ​គេ ហើយ​ពូជ‌ពង្ស​របស់​គេ​ក៏​ចម្រុង‌ចម្រើន នៅ​ចំពោះ​មុខ​គេ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កូន​ចៅ​របស់​គេ​ក៏​រឹង‌ប៉ឹង​ជា​មួយ​គេ ហើយ​ពូជ‌ពង្ស​របស់​គេ​ក៏​ចំរុង​ចំរើន នៅ​ចំពោះ​មុខ​គេ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 21:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​គ្មាន​កូន​ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​សល់​នៅ ក្នុង​កន្លែង​ដែល​គេ​អាស្រ័យ​នោះ​ឡើយ


កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទៅ​វិញ


ផល​ចំរើន​នៃ​ពួក​គ្រួ​គេ​នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​ទៅ​បាត់​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់


ទី​លំនៅ​គេ​នៅ​ជា​សុខ​ឥត​ភ័យ​ខ្លាច ហើយ​ដំបង​នៃ​ព្រះ​មិន​ដែល​ប៉ះ‌ពាល់​គេ​ឡើយ


ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​នៅ​លោកីយ​នេះ ដែល​មាន​ចំណែក របស់​គេ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ ហើយ​ដែល​ពោះ​គេ​បាន​ឆ្អែត ដោយ‌សារ​ទ្រព្យ​របស់​ទ្រង់ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​ក៏​ចែក​សំណល់​នៃ​សម្បត្តគេ​ដល់​កូន‌ង៉ែត​របស់​ខ្លួន


កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។


គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម