តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
លោកុប្បត្តិ 35:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ នឹងបេនយ៉ាមីន១ ព្រះគម្ពីរខ្មែរសាកល កូនប្រុសរបស់រ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនប្រុសរបស់នាងរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ អាល់គីតាប កូនរបស់រ៉ាជែល មានយូសុះ និងពុនយ៉ាមីន។ |
តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង
មានគេយកចំណែកភោជនាហារពីចំពោះគាត់ទៅឲ្យគេគ្រប់គ្នា តែបេនយ៉ាមីនបានលើសជាងគេ១ជា៥ភាគ នោះទាំងអស់គ្នាក៏បានបរិភោគ ដោយអរសប្បាយជាមួយគ្នាទៅ។
ឯចំណែកដែលគេបានចែកដល់ពួកកូនចៅយ៉ូសែប នោះចាប់តាំងពីទន្លេយ័រដាន់ត្រង់យេរីខូរ គឺពីខាងកើតទីក្រុងយេរីខូរ ក៏កាត់ទីរហោស្ថាន ដែលឡើងពីក្រុងយេរីខូរ តាមស្រុកភ្នំទៅដល់ក្រុងបេត-អែល
គេចាប់ឆ្នោតឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា នឹងពួកកូនចៅយ៉ូសែប
មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក
ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង នឹងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល នឹងនាងលេអា ដែលទាំង២នោះបានបង្កើតពួកគ្រួអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចំរើនឡើងក្នុងស្រុកអេប្រាតា ហើយមានល្បីឈ្មោះក្នុងក្រុងបេថ្លេហិមផង