លោកុប្បត្តិ 33:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឲ្យបាវស្រីទាំង២នឹងកូនគេដើរទៅមុន បន្ទាប់មកលេអានឹងកូននាង រួចរ៉ាជែល នឹងយ៉ូសែបជាខាងក្រោយបង្អស់ ព្រះគម្ពីរខ្មែរសាកល គាត់ដាក់ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងនៅខាងមុខ ក៏ដាក់លេអា និងកូនៗរបស់នាងនៅបន្ទាប់ ហើយដាក់រ៉ាជែល និងយ៉ូសែបនៅខាងក្រោយបង្អស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាង ឲ្យដើរមុខគេ បន្ទាប់មក លោកស្រីលេអា និងកូនរបស់គាត់ ហើយលោកស្រីរ៉ាជែល និងយ៉ូសែប ដើរក្រោយគេ។ អាល់គីតាប គាត់ដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាងឲ្យដើរមុខគេ បន្ទាប់មក លេអា និងកូនរបស់គាត់ ហើយរ៉ាជែល និងយូសុះ ដើរក្រោយគេ។ |
យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនឹងបាវស្រីទាំង២នាក់
ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់
នោះម្តាយឯងរាល់គ្នានឹងមានសេចក្ដីខ្មាសគ្រប់យ៉ាង អ្នកដែលបានបង្កើតឯងមកនឹងត្រូវជ្រប់មុខចុះ មើល គាត់នឹងត្រូវជាប្រទេសក្រោយបំផុត គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត