Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 យ៉ាកុប គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង រួច​គាត់​ចែក​កូន​ឲ្យ​ដល់​លេអា រ៉ាជែល ហើយ​នឹង​បាវ​ស្រី​ទាំង​២​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! អេសាវ​កំពុង​មក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់​! យ៉ាកុប​ក៏​ចែក​កូន​ៗ​ឲ្យ​លេអា រ៉ាជែល និង​បាវបម្រើស្រី​ទាំង​ពីរ​នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​ឲ្យ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​ងើប​មុខ​ឡើង ឃើញ​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង គាត់​ក៏​ចែក​កូន​ឲ្យ​លេអា រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បំរើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ


ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​មិន​ដែល​ស៊ី​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​ទ្រង់​បាន​ពាល់​សាច់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប។


គាត់​ឲ្យ​បាវ​ស្រី​ទាំង​២​នឹង​កូន​គេ​ដើរ​ទៅ​មុន បន្ទាប់​មក​លេអា​នឹង​កូន​នាង រួច​រ៉ាជែល នឹង​យ៉ូសែប​ជា​ខាង​ក្រោយ​បង្អស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម