ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ
លោកុប្បត្តិ 30:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ ក៏និយាយថា៖ “ព្រះបានដកសេចក្ដីត្មះតិះដៀលចេញពីខ្ញុំហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ រួចនាងពោលថា៖ «ព្រះទ្រង់បានដកពាក្យដំណៀលចេញពីខ្ញុំហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្ដីអាម៉ាស់ចេញពីខ្ញុំហើយ»។ អាល់គីតាប គាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «អុលឡោះបានដកសេចក្តីអាម៉ាស់ចេញពីខ្ញុំហើយ»។ |
ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ
នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំនៀលពីយើងចេញ។
ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ
ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា
រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំជាមួយនឹងពួកស្ត្រី ជាមិត្រសំឡាញ់ខ្ញុំ