លោកុប្បត្តិ 30:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប ព្រះគម្ពីរខ្មែរសាកល លេអាមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសទីប្រាំមួយឲ្យយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលេអាក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសទីប្រាំមួយឲ្យលោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប អាល់គីតាប លេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនយ៉ាកកូប |
នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន
ហើយតាមព្រំស្រុករបស់ពួកអ៊ីសាខារ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរសាប់យូល៉ូន
ឯពួកកូនចៅសាប់យូល៉ូនតាមគ្រួគេ គឺសេរែត១ ជាអ្នកដែលបង្កើតគ្រួសេរែត អេឡូន១ ជាអ្នកដែលបង្កើតគ្រួអេឡូន យ៉ាលាល១ ជាអ្នកដែលបង្កើតគ្រួយ៉ាលាល