ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លេអា​នឹក​ថា ខ្ញុំ​សប្បាយ​ណាស់​ហើយ ដ្បិត​គ្រប់​ទាំង​ស្ត្រី​នឹង​ថា ខ្ញុំ​មាន​ពរ នាង​ក៏​ឲ្យ​ឈ្មោះ​ថា អេស៊ើរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លេអា​ក៏​និយាយថា​៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ដ្បិត​ស្រី​ៗ​នឹង​ហៅ​ខ្ញុំ​ថាមានពរ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អេស៊ើរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​លេអា​ពោល​ថា៖ «ខ្ញុំ​សប្បាយ​ហើយ! ដ្បិត​ស្ត្រី​ទាំង​ឡាយ​នឹងហៅ​ខ្ញុំ​ថា ខ្ញុំ​សប្បាយ​មែន!»។ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេស៊ើរ" ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។

សូមមើលជំពូក

អាល់គីតាប

លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភ‌មង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង​ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“អេស៊ើរ”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​កូន​១​ទៀត​ឲ្យ​យ៉ាកុប


កូន​របស់​នាង​ស៊ីលផា​ជា​បាវ​ស្រី​លេអា នោះ​គឺ​កាឌ់​១ នឹង​អេស៊ើរ​១ នោះ​ជា​កូន​ប្រុស​របស់​យ៉ាកុប​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ឡើង​ឲ្យ​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម។


ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា នឹង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ នឹង​ម៉ាលគាល


ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។


កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា


ប៉ុន្តែមាន​តែ​១​ទេ ដែល​ជា​ព្រាប ជា​អ្នក​បរិសុទ្ធ​របស់​អញ នាង​ជា​កូន​ពន្លក​របស់​ម្តាយ ជា​កូន​សំឡាញ់ របស់​អ្នក​ដែល​បង្កើត​នាង​មក ពួក​កូន​ស្រី​ទាំង‌ឡាយ​បាន​ឃើញ​នាង ហើយ​ក៏​ហៅ​ថា​ជា​អ្នក​មាន​ពរ អើ ព្រម​ទាំង​ពួក​ភរិយានឹង​ពួក​អ្នក‌ម្នាង ក៏​សរសើរ​នាង​ដែរ។


ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ