ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា តើ​ត្រូវ​ឲ្យ​ឯង​បំរើ​អញ​ទទេ ដោយ​ព្រោះ​តែ​ឯង​ជា​បង​ប្អូន​នឹង​អញ​ឬ​អី ចូរ​ប្រាប់​អញ​ចុះ តើ​ឯង​ចង់​បាន​ឈ្នួល​ជា​អ្វី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “ដោយព្រោះ​ឯង​ជា​សាច់ញាតិ​របស់យើង តើ​ឯង​ត្រូវតែ​បម្រើ​យើង​ទទេ​ឬ​? ចូរ​ប្រាប់​យើង​មក តើ​ឯង​ចង់បាន​ថ្លៃឈ្នួល​ជា​អ្វី​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ដោយ​ព្រោះ​តែ​ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ តើ​ត្រូវ​ឲ្យ​ក្មួយ​បម្រើ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ឬ? ចូរ​ប្រាប់​មក​ចុះ តើ​ក្មួយ​ចង់​បាន​ឈ្នួល​ជា​អ្វី?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កម្រៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ ឡាបាន់​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ឡាបាន់​គាត់​មាន​កូន​ស្រី​២ កូន​ច្បង​ឈ្មោះ​លេអា ហើយ​កូន​ពៅ​ឈ្មោះ​រ៉ាជែល


គាត់​ក៏​និយាយ​ថា ចូរ​គិត​ថ្លៃ​ឈ្នួល​ឯង​ចុះ នោះ​អញ​នឹង​បើក​ឲ្យ


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ


តែ​ព្រះ‌ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ


ដូច្នេះ​ពួក​បង​ប្អូន​ខាង​ម្តាយ​ក៏​ខ្សឹប​សេចក្ដី​ទាំង​នេះ ដាក់​ត្រចៀក​ពួក​មនុស្ស​នៅ​ស៊ីគែម នោះ​ចិត្ត​គេ​ក៏​ល្អៀង​ទៅ​ខាង​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​ថា គាត់​ជា​បង​ប្អូន​នឹង​យើង