ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ដែល​អញ​ស្លាប់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

‘ចូរ​យក​សាច់សត្វដែលបរបាញ់បាន​នោះ​មក ហើយ​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​ចុះ ដើម្បីឲ្យ​ឪពុក​បាន​ហូប ហើយ​ឲ្យពរ​ឯង​នៅចំពោះ​ព្រះយេហូវ៉ា មុនពេល​ឪពុក​ស្លាប់’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

"ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ពុក​បរិ‌ភោគ ពុក​នឹង​ឲ្យ​ពរ​កូន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ពុក​ស្លាប់"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

“ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។

សូមមើលជំពូក

អាល់គីតាប

“ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន នៅ​មុខអុលឡោះ‌តាអាឡា មុន​ពេល​ឪពុក​ស្លាប់”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត


រួច​រៀប​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​អញ​ចូល​ចិត្ត មក​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​ឲ្យ​ពរ​ដល់​ឯង ក្នុង​ពេល​មុន​ដែល​អញ​ស្លាប់


រួច​រេបិកា​ប្រាប់​យ៉ាកុប​ជា​កូន​ថា មើល អញ​ឮ​ឪពុក​ឯង​និយាយ​នឹង​អេសាវ​បង​ឯង​ថា


ដូច្នេះ កូន​អើយ ចូរ​ឯង​ស្តាប់​តាម​បង្គាប់​អញ​ចុះ


នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល មុន​ដែល​លោក​ស្លាប់


នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ប្រកាស ជា​ពាក្យ​បណ្តាសា​ថា អ្នក​ណា​ដែល​ចាប់​ផ្តើម​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ នោះ​នឹង​ត្រូវ​បណ្តាសា​ហើយ កាល​ណា​អ្នក​នោះ​ដាក់​ឫស​កំផែង នោះ​កូន​ច្បង​របស់​ខ្លួន​នឹង​ស្លាប់​ទៅ ហើយ​កាល​ណា​ដាក់​ទ្វារ​ចុះ នោះ​កូន​ពៅ​នឹង​ស្លាប់​ទៅ។


ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ នោះ​តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អញ​នៅ​ថ្ងៃ​នេះ​ចុះ