គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត
លោកុប្បត្តិ 27:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ ព្រះគម្ពីរខ្មែរសាកល រេបិកាក៏យកសម្លៀកបំពាក់ដ៏ល្អរបស់អេសាវកូនប្រុសច្បងរបស់នាង ដែលនៅនឹងនាងនៅក្នុងផ្ទះ មកស្លៀកពាក់ឲ្យយ៉ាកុបកូនប្រុសពៅរបស់នាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់យ៉ាងល្អរបស់អេសាវជាកូនច្បង ដែលនៅក្នុងផ្ទះ មកបំពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ អាល់គីតាប បន្ទាប់មក រ៉ហ្វ៊ីកាយកសម្លៀកបំពាក់របស់អេសាវ ជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យយ៉ាកកូបជាកូនពៅ។ |
គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត
យ៉ាកុបក៏ចូលទៅថើប ហើយគាត់ក៏ធុំក្លិនសំលៀកបំពាក់នោះ រួចគាត់ឲ្យពរថា មើល ក្លិនកូនអញដូចជាក្លិននៃវាល ដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ
តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន នឹងស្បែកជើងមកឲ្យផង
ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង