Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 យ៉ាកុប​ក៏​ចូលទៅជិត ហើយ​ថើប​ឪពុករបស់គាត់ នោះ​អ៊ីសាក​ធុំក្លិន​សម្លៀកបំពាក់​របស់គាត់ ក៏​ឲ្យពរ​យ៉ាកុប​ថា​៖ “មើល៍! ក្លិន​កូនប្រុស​របស់យើង​ដូច​ក្លិន​ទីវាល​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោក​យ៉ាកុប​ខិត​ទៅ​ជិត ហើយ​ថើប​ឪពុក។ ពេល​នោះ លោក​អ៊ីសាក​ធុំ​ក្លិន​សម្លៀក‌បំពាក់​របស់​កូន រួច​ឲ្យ​ពរ​កូន​ថា៖ «មើល៍ ក្លិន​កូន​របស់​ពុក​ដូច​ជា​ក្លិន​នៃ​ទី​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 យ៉ាកកូប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ អ៊ីសា‌ហាក់​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ ក៏​ឲ្យ​ពរ​យ៉ាកកូប ដូច​តទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​គាត់​ក៏​សាប‌ព្រោះ​នៅ​ស្រុក​នោះ​ហើយ​នៅ​ឆ្នាំ​នោះ​ឯង​គាត់​បាន​ផល​១​ជា​១​រយ​ភាគ​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ


រេបិកា​នាង​យក​សំលៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ ជា​កូន​ច្បង ដែល​នៅ​នឹង​នាង​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ពៅ​វិញ


អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ


អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ


រីឯ​អ៊ីស្រាអែល ភ្នែក​គាត់​ងងឹត​ដោយ‌សារ​ចាស់ គាត់​មើល​មិន​ឃើញ​ច្បាស់​ទេ យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត នោះ​គាត់​ក៏​ឱប​ថើប​វា


រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ​ដែល​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក


ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កា ក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក


ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប នឹង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។


ដ្បិត​ដី​ណា​បាន​បៀម​ទឹក​ភ្លៀង ដែល​ធ្លាក់​មក​ជា​ញយៗ រួច​បង្កើត​ជា​បន្លែ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ‌រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម