លោកុប្បត្តិ 25:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធ។ ព្រះគម្ពីរខ្មែរសាកល ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាចម្ការដែលលោកអ័ប្រាហាំបានទិញពីពួកកូនចៅហេត។ គឺនៅទីនោះហើយដែលគេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកស្រីសារ៉ាជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។ អាល់គីតាប គឺចម្ការដែលអ៊ីព្រហ៊ីមបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពអ៊ីព្រហ៊ីម និងសារ៉ានៅទីនោះ។ |
អ័ប្រាហាំក៏ស្តាប់តាមអេប្រុន ហើយគាត់ថ្លឹងប្រាក់ប្រគល់ឲ្យដល់អេប្រុន នៅចំពោះមុខនៃពួកកូនចៅហេតតាមដែលគាត់និយាយ គឺជាប្រាក់៤០០រៀលដែលពួកជំនួញធ្លាប់ចាយ។
ដូច្នេះ ចំការរបស់អេប្រុន ដែលនៅម៉ាក់ពេឡាខាងមុខម៉ាមរេ នឹងរអាងដែលនៅទីនោះ ហើយនឹងដំណាំដែលនៅក្នុងចំការនោះ ព្រមទាំងរបងដែលព័ទ្ធជុំវិញផង
ចំការនឹងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសំរាប់ជាកន្លែងកប់ខ្មោចតទៅ។
ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ
តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកឰយុកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកឰយុកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសំរេចតាមពាក្យរបស់លោកឪពុក
គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក នឹងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ