Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​គាត់​ក្រោក ចេញ​ពី​មុខ​សព ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​ហេត​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រួច​អ័ប្រាហាំ​ក្រោក​ចេញពី​មុខ​សព ហើយ​និយាយ​នឹង​កូនចៅ​ហេត​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​អ័ប្រា‌ហាំ​ក្រោក​ចេញ​ពី​មុខ​សព​ប្រពន្ធ​របស់​លោក ហើយ​និយាយ​ទៅ​ពួក​កូន​ចៅ​ហេត​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បន្ទាប់​មក លោក​អប្រាហាំ​ចាក​ចេញ​ពី​សាក‌សព​ភរិយា​ទៅ​និយាយ​នឹង​ជន‌ជាតិ​ហេត​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បន្ទាប់​មក អ៊ីព្រហ៊ីម​ចាក​ចេញ​ពី​សាក‌សព​ភរិយា ទៅ​មាន​ប្រសាសន៍​នឹង​ជន‌ជាតិ​ហេត​ដូច​តទៅ៖

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង នឹង​ហេត​ដែរ


ពួក​ហេត ពួក​ពេរិស៊ីត ពួក​រេផែម


នោះ​ពួក​កូន​ចៅ​ហេត​គេ​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​ថា


នោះ​អ័ប្រា‌ហាំ​ក្រោក​ឡើង ឱន​គោរព​ចំពោះ​អស់​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ


ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ។


នោះ​រេបិកា​និយាយ​ទៅ​អ៊ីសាក​ថា ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ​បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត។


គឺ​ក្នុង​រអាង​ដែល​នៅ​ចំការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ​នៅ​ស្រុក​កាណាន ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ជា​មួយ​នឹង​ចំការ​នោះ ពី​អេប្រុន​សាសន៍​ហេត ទុក​សំរាប់​ជា​ទី​កប់​ខ្មោច


ហើយ​នឹង​អ៊ូរី ជា​សាសន៍​ហេត រួម​ទាំង​អស់​មាន​៣៧​នាក់។


នោះ​ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ា‌លេក ជា​សាសន៍​ហេត នឹង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ឯ​សូល​ក្នុង​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ខ្ញុំ អ័ប៊ី‌សាយ​ឆ្លើយ​ថា ខ្ញុំ​នេះ​នឹង​ចុះ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម