ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រេបិកា​មាន​បង​ប្រុស​១​ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​ឯ​បាវ​នោះ​នៅ​ឯ​ក្រៅ​ត្រង់​អណ្តូង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រេបិកា​មាន​បងប្រុស​ម្នាក់​ឈ្មោះ​ឡាបាន់​។ ឡាបាន់​ក៏​រត់ទៅ​រក​បុរស​នោះ​នៅ​ខាងក្រៅ ត្រង់​ប្រភពទឹក​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​រក​បុរស​នោះ​នៅ​ខាង​ក្រៅ ត្រង់​អណ្តូង​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ ជិត​អណ្ដូង​ទឹក

សូមមើលជំពូក

អាល់គីតាប

រ៉ហ្វ៊ីកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ​ជិត​អណ្តូង​ទឹក

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​ឃើញ​ក្រវិល នឹង​កង​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​រេបិកា​ជា​ប្អូន​បាន​ប្រាប់​ពី​អ្នក​នោះ​ថា គាត់​បាន​និយាយ​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ នោះ​ក៏​ចេញ​ទៅ​ឯ​គាត់ ឃើញ​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ​ជិត​អណ្តូង​នៅ​ឡើយ


តែ​បង នឹង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ


គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ


ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ


ដូច្នេះ កូន​អើយ ត្រូវ​ស្តាប់​តាម​អញ​ឥឡូវ ចូរ​ឯង​រៀប​ចំរត់​ទៅ​ឯ​ឡាបាន់​ជា​បង​អញ​នៅ​ខារ៉ាន​ទៅ


ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​ឯង នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​ពី​នោះ​ក្នុង​ពួក​កូន​ស្រី​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​ឯង​វិញ


កាល​ឡាបាន់​បាន​ឮ​និយាយ​ពី​យ៉ាកុប ជា​កូន​របស់​ប្អូន​ខ្លួន នោះ​គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ យ៉ាកុប​ក៏​សា‌សព្ទ​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ឡាបាន់


រួច​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ស្គាល់​ឡាបាន់ ជា​កូន​ណាឃរ​ឬ​ទេ គេ​ឆ្លើយ​ថា ស្គាល់​ដែរ