Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 កាល​គាត់​ឃើញ​ក្រវិល នឹង​កង​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​រេបិកា​ជា​ប្អូន​បាន​ប្រាប់​ពី​អ្នក​នោះ​ថា គាត់​បាន​និយាយ​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ នោះ​ក៏​ចេញ​ទៅ​ឯ​គាត់ ឃើញ​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ​ជិត​អណ្តូង​នៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 នៅពេល​គាត់​បាន​ឃើញ​ក្រវិល និង​កងដៃ​នៅ​ដៃ​របស់​ប្អូនស្រី​គាត់ ហើយ​បាន​ឮ​ពាក្យ​របស់​រេបិកា​ប្អូនស្រី​គាត់ ដែល​រៀបរាប់ថា​៖ “បុរស​នោះ​និយាយ​នឹង​ខ្ញុំ​ដូច្នេះ” គាត់​ក៏​ទៅរក​បុរស​នោះ នោះ​មើល៍! បុរសនោះ​កំពុង​ឈរ​នៅក្បែរ​អូដ្ឋ​ត្រង់​ប្រភពទឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 គាត់​ឃើញ​ក្រវិល និង​កង​ដៃ​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​រេបិកា​ជា​ប្អូន​បានរៀប​រាប់​ប្រាប់​ថា៖ «អ្នក​នោះ​ហើយ​ដែល​បាន​និយាយ​មក​ខ្ញុំ» នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​បុរស​នោះ ហើយ​ឃើញ​គាត់​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ ជិត​អណ្តូង​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កង‌ដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​នាង​រេបិកា​ជា​ប្អូន​រៀប​រាប់​នូវ​សេចក្ដី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្ដូង​ទឹក។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កង​ដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​រ៉ហ្វ៊ីកា ជា​ប្អូន​រៀប​រាប់​នូវ​សេចក្តី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្តូង​ទឹក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ នោះ​គាត់​ក៏​យក​ក្រវិល​មាស​ទំងន់​១​ជី នឹង​កង​ដៃ​២​ជុំ ទំងន់​២០​ជី​ឲ្យ​ដល់​នាង


រេបិកា​មាន​បង​ប្រុស​១​ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​ឯ​បាវ​នោះ​នៅ​ឯ​ក្រៅ​ត្រង់​អណ្តូង


នោះ​ឡាបាន់​និយាយ​ថា សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​វិញ ខ្ញុំ​បាន​រៀបចំ​ទី​ផ្ទះ នឹង​កន្លែង​សំរាប់​ឲ្យ​អូដ្ឋ​ជា​ស្រេច​ហើយ។


ទំហូ កង​ដៃ ស្បៃ


តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ តើ​ប្រពន្ធ​ថ្មោង‌ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន​សំរាប់​រៀប‌ការ​បាន​ឬ​អី ប៉ុន្តែរាស្ត្រ​របស់​អញ​បាន​ភ្លេច​អញ​ជា​យូរ​ថ្ងៃ​វិញ នឹង​រាប់​មិន​បាន​ឡើយ


នោះ​មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅ​ដោយ​ឥត​កង្វល់​ជា​មួយ​នឹង​នាង ក៏​មាន​គេ​នាំ​ពួក​សេបា ពី​ទី​រហោ‌ស្ថាន​មក ជា​មួយ​នឹង​មនុស្ស​កក‌កុញ​នោះ ពួក​ទាំង​នោះ​បាន​បំពាក់​កង​នៅ​ដៃ​នាង ហើយ​ក្បាំង​យ៉ាង​ល្អ​នៅ​លើ​ក្បាល។


គាត់​និយាយ​ប្រាប់​ម្តាយ​ថា ប្រាក់​១១០០​ដែល​គេ​បាន​យក​ពី​ម៉ែ​ទៅ ហើយ​ម៉ែ​បាន​ដាក់​បណ្តាសា​ពី​រឿង​នោះ​នៅ​ត្រចៀក​ខ្ញុំ មើល​ប្រាក់​នោះ​នៅ​នឹង​ខ្ញុំ​ទេ គឺ​ខ្ញុំ​ហើយ​ដែល​យក ដូច្នេះ ម្តាយ​និយាយ​ថា សូម​ពរ​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង​ជា​កូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម