Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:55 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 តែ​បង នឹង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

55 ប៉ុន្តែ​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​និយាយថា​៖ “សូមឲ្យ​នាងក្រមុំ​នៅ​ជាមួយ​យើង​យ៉ាងហោចណាស់​ដប់​ថ្ងៃ​សិន រួចសឹម​ទៅ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 បង​ប្រុស និង​ម្តាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សូម​ឲ្យ​នាង​នៅ​ជា‌មួយ​យើង​បន្ដិច​សិន យ៉ាងហោច​ណាស់​ត្រឹម​ដប់​ថ្ងៃ រួច​សឹម​ឲ្យ​នាង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 បង​ប្រុស និង​ម្ដាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សុំ​ឲ្យ​រេបិកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

55 បង​ប្រុស និង​ម្តាយ​របស់​រ៉ហ្វ៊ីកា​ពោល​ថា៖ «សុំ​ឲ្យ​រ៉ហ្វ៊ីកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:55
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយ​ថា កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​ខ្ញុំ​កើត​ការ​ហើយ ដូច្នេះ​ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្ញុំ​វិញ


កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា


បើ​មនុស្ស​ណា​លក់​ផ្ទះ នៅ​ក្នុង​ទី​ក្រុង ដែល​មាន​កំផែង នោះ​មាន​ច្បាប់​លោះ​មក​វិញ​ក្នុង​រវាង​១​ឆ្នាំ រាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​លក់​មក គឺ​នៅ​វេលា​ពេញ​១​ឆ្នាំ គេ​មាន​ច្បាប់​លោះ​មក​វិញ​បាន


ក្រោយ​បន្តិច​គាត់​ក៏​ត្រឡប់​មក ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ឃើញ​ថា​មាន​សំបុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ


រួច​គាត់​នៅ​ជា​មួយ​បាន​៣​ថ្ងៃ ដោយ​ឪពុក​ក្មេក​បាន​ឃាត់​សិន ហើយ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា ព្រម​ទាំង​ដេក​នៅ​ទី​នោះ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម