ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ
លោកុប្បត្តិ 16:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា ព្រះគម្ពីរខ្មែរសាកល កូននោះនឹងបានដូចជាលាព្រៃនៅកណ្ដាលមនុស្ស ដៃរបស់វាទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ក៏ទាស់នឹងវាដែរ វានឹងរស់នៅដោយប្រឆាំងនឹងអស់ទាំងបងប្អូនរបស់ខ្លួន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូននេះនឹងបានដូចជាលាព្រៃ នៅកណ្ដាលមនុស្ស ដៃរបស់វាបានទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ ក៏ទាស់នឹងវាវិញដែរ ហើយវានឹងតាំងទីលំនៅ នៅមុខបងប្អូនទាំងអស់របស់វា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ អាល់គីតាប កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ |
ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ
ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។
ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។
រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ នឹងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ
មើល អ្នកទាំងអស់នោះប្រៀបដូចជាលាព្រៃនៅទីរហោស្ថាន គេចេញទៅឯការរបស់គេ ហើយខំខ្មីឃ្មាតរករបឹប គេបានអាហារសំរាប់ខ្លួនគេ នឹងពួកកូនចៅគេ អំពីទីរហោស្ថាននោះមក