ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេសនឹងបារែឌ។
លោកុប្បត្តិ 14:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ នឹងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកទ្រង់ក៏វិលមកវិញ ហើយយាងទៅអេន-មីសផាត (អេន-មីសផាតគឺកាដេស) រួចវាយយកទីវាលទាំងមូលរបស់ជនជាតិអាម៉ាលេក ព្រមទាំងជនជាតិអាម៉ូរីដែលរស់នៅហាសាសូន-តាម៉ារផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដេស គេវាយជនជាតិអាម៉ាឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។ អាល់គីតាប រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។ |
ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេសនឹងបារែឌ។
ឯអ័ប្រាហាំ គាត់ចេញពីទីនោះធ្វើដំណើរទៅឯស្រុកត្បូង គាត់តាំងទីលំនៅត្រង់កេរ៉ា នាកណ្តាលកាដេសនឹងស៊ើរ
ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
កូរេ១ កាថាម១ នឹងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។
មានគេមកទូលដល់យ៉ូសាផាតថា មានកងទ័ពយ៉ាងសន្ធឹកមកទាស់នឹងទ្រង់ គេមកពីស្រុកស៊ីរី ខាងនាយសមុទ្រ មើល គេមកដល់ហាសាលូន-តាម៉ារហើយ (នោះគឺជាស្រុកអេន-កេឌី)
ពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះ ចាប់តាំងពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសំរាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
ហើយតាមព្រំស្រុករបស់កាឌ់ខាងត្បូងបំផុត នោះព្រំស្រុកគេ ត្រូវចាប់តាំងពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹក រហូតដល់សមុទ្រធំ
គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង
ដ្បិតមានសាសន៍អាម៉ាលេក នឹងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ
ដូច្នេះ ពួកសាសន៍អាម៉ាលេក នឹងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេរហូតដល់ស្រុកហោម៉ា។
រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។
រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។
រួចយើងរាល់គ្នាក៏ធ្វើដំណើរ ចេញពីភ្នំហោរែប ដើរកាត់អស់ទាំងទីរហោស្ថានសំបើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា
ដូច្នេះឯងរាល់គ្នាបានអាស្រ័យនៅត្រង់កាដេសជាយូរថ្ងៃ តាមចំនួនថ្ងៃដែលត្រូវនៅទីនោះ។
នីបសាន១ អៀ-ហាមេឡាក់១ នឹងអេន-កេឌី១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង