ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
លោកុប្បត្តិ 13:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាក្រោយដែលឡុតបានឃ្លាតចេញទៅ នោះព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ ព្រះគម្ពីរខ្មែរសាកល ក្រោយពីឡុតបែកចេញទៅ ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរងើបភ្នែកឡើងមើលពីកន្លែងដែលអ្នកនៅ ទៅខាងជើង ខាងត្បូង ខាងកើត និងខាងលិចចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលលោកឡុតបែកចេញពីលោកអាប់រ៉ាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! អាល់គីតាប ក្រោយពេលឡូតបែកចេញពីអ៊ីប្រាំទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! |
ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង
ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេមូលគ្នាចូលមកឯឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងជីវិតអញថា ប្រាកដជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួន ដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ
ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយ ពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ
ចូរឡើងទៅលើកំពូលភ្នំពីសកានេះ រួចក្រឡេកភ្នែកមើលទៅទិសខាងលិច ខាងជើង ខាងត្បូង នឹងខាងកើតទៅ ហើយពិចារណាមើលតែនឹងភ្នែករបស់ឯងប៉ុណ្ណោះ ដ្បិតមិនត្រូវឲ្យឯងឆ្លងទន្លេយ័រដាន់នេះទៅទេ
នោះម៉ូសេក៏ឡើងពីស្រុកវាលរបស់ម៉ូអាប់ទៅលើភ្នំនេបូរ គឺដល់កំពូលភ្នំពីសកា ដែលទល់មុខនឹងយេរីខូរ រួចព្រះយេហូវ៉ាទ្រង់ក៏បង្ហាញឲ្យលោកឃើញស្រុកកាឡាតទាំងអស់ រហូតដល់ស្រុកដាន់