ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 11:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អាប់រ៉ាម នឹង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម​នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា នឹង​យីសកា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អាប់‌រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់‌រ៉ាម​ឈ្មោះ​នាង​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ជា​ឪពុក​របស់​មីលកា និង​យីសកា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។

សូមមើលជំពូក

អាល់គីតាប

អ៊ីប្រាំ និង​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​អ៊ីប្រាំ ឈ្មោះ​សារ៉ាយ រីឯ​ភរិយា​របស់​ណាឃរ ឈ្មោះ​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 11:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះ‌ទ្រង់​ក៏​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​សារ៉ាយ​ជា​ប្រពន្ធ​ឯង នោះ​ឯង​មិន​ត្រូវ​ហៅ​ថា​សារ៉ាយ​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​សារ៉ា​វិញ


មួយ​ទៀត នាង​ជា​ប្អូន​ទូលបង្គំ​មែន គឺ​ជា​កូន​របស់​ឪពុក​ទូលបង្គំ ប៉ុន្តែ មិន​មែន​ជា​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូលបង្គំ​បាន​យក​ធ្វើ​ជា​ប្រពន្ធ​ទៅ


ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​មក​ប្រាប់​អ័ប្រា‌ហាំ​ថា មើល នាង​មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​ណាឃរ​ប្អូន​លោក​ដែរ


ឯ​បេធូ‌អែល​បាន​បង្កើត​រេបិកា គឺ​កូន​ទាំង​៨​នាក់​នោះ ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ​ជា​ប្អូន​អ័ប្រា‌ហាំ


បាវ​នោះ​ក៏​យក​អូដ្ឋ​១០​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន​ចេញ​ទៅ ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ចៅហ្វាយ​គាត់ ក៏​នៅ​ក្រោម​អំណាច​គាត់​ទាំង​អស់ គាត់​ក្រោក​ឡើង​ទៅ​ឯ​ស្រុក​អើរ៉ាម​ដែល​នៅ​កណ្តាល​ទន្លេ​ទាំង​២ គឺ​ដល់​ទី​ក្រុង​របស់​ណាឃរ


កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ


នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល គឺ​ជា​ចៅ​ណាឃរ នឹង​មីលកា