Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 11:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 អាប់‌រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់‌រ៉ាម​ឈ្មោះ​នាង​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ជា​ឪពុក​របស់​មីលកា និង​យីសកា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អាប់រ៉ាម នឹង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម​នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា នឹង​យីសកា

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីប្រាំ និង​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​អ៊ីប្រាំ ឈ្មោះ​សារ៉ាយ រីឯ​ភរិយា​របស់​ណាឃរ ឈ្មោះ​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 11:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា​“សារ៉ាយ”​ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា​“សារ៉ា”​វិញ ។


មួយ​វិញ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូលបង្គំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ទូលបង្គំ​ដែរ តែ​ម្ដាយ​ទី‌ទៃ​ពី​គ្នា រួច​នាង​ក៏​បាន​រៀបការ​ជា​មួយ​ទូលបង្គំ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​អប្រាហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ប្រុស​ជា​ច្រើន​ជូន​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ​មាន


លោក​បេធូ‌អែល​ត្រូវ​ជា​ឪពុក​របស់​នាង​រេបិកា។ អ្នក​ទាំង​ប្រាំ​បី​នេះ​ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ជូន​លោក​ណាឃរ ប្អូន​របស់​លោក​អប្រាហាំ។»


អ្នក​បម្រើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ម្ចាស់​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូ‌ប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ម្ចាស់​គាត់​ទៅ​ជា​មួយ​ផង។


គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។


នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​យាយ​មីលកា និង​លោក​តា​ណាឃរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម