លោកុប្បត្តិ 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា ព្រះគម្ពីរខ្មែរសាកល អើប៉ាក់សាឌរស់នៅបាន ៣៥ ឆ្នាំ គាត់ក៏បង្កើតសេឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអើប៉ាក់សាឌមានអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។ អាល់គីតាប ពេលអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ |
ក្រោយដែលបង្កើតអើប៉ាក់សាឌមក នោះគាត់រស់នៅ៥០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
ក្រោយដែលបង្កើតសេឡាមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។