ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចំរូតស្រូវសាលី នឹងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ
លេវីវិន័យ 23:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សំរាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាដង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សំរាក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចាប់ពីក្រោយថ្ងៃសប្ប័ទនោះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានយកកណ្ដាប់មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជាប្រាំពីរថ្ងៃឈប់សម្រាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ អាល់គីតាប ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូនអុលឡោះតាអាឡា គឺថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ |
ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចំរូតស្រូវសាលី នឹងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ
ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ
មួយទៀត នៅថ្ងៃបុណ្យផលដំបូង កាលណាឯងរាល់គ្នាថ្វាយដង្វាយម្សៅថ្មីដល់ព្រះយេហូវ៉ា ក្នុងវេលាបុណ្យអាទិត្យទី៧ នោះត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ
កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១