លេវីវិន័យ 23:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 «ចាប់ពីក្រោយថ្ងៃសប្ប័ទនោះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានយកកណ្ដាប់មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជាប្រាំពីរថ្ងៃឈប់សម្រាក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សំរាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាដង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សំរាក សូមមើលជំពូកអាល់គីតាប15 ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូនអុលឡោះតាអាឡា គឺថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ សូមមើលជំពូក |