ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 11:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​សត្វ​ស្លាប​មាន​ជើង ដែល​វារ​តោង​បាន នោះ​ត្រូវ​រាប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ឯង​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​សត្វ​ស្លាប​មាន​ជើង ដែល​វារ​តោង​បាន នោះ​ត្រូវ​រាប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​អ្នក​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។

សូមមើលជំពូក



លេវី‌វិន័យ 11:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​នៅ​លោកីយ​នេះ ដែល​មាន​ចំណែក របស់​គេ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ ហើយ​ដែល​ពោះ​គេ​បាន​ឆ្អែត ដោយ‌សារ​ទ្រព្យ​របស់​ទ្រង់ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​ក៏​ចែក​សំណល់​នៃ​សម្បត្តគេ​ដល់​កូន‌ង៉ែត​របស់​ខ្លួន


កុក​១ ក្រសារ​តាម​ពូជ​វា​១ កំប៉ោយ​១ ហើយ​ជ្រឹង​១។


ប៉ុន្តែ​ក្នុង​ពួក​សត្វ​មាន​ស្លាប​ដែល​វារ​តោង ឬ​ដើរ​ដោយ​ជើង នោះ​ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​បាន​តែ​សត្វ​ណា ដែល​មាន​ជើង​សំរាប់​ផ្ទាត់​នៅ​ដី


តែ​អស់​ទាំង​សត្វ​ស្លាប​មាន​ជើង​៤​ដែល​វា​តោង​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​វិញ


ហើយ​សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់ ក្នុង​ពួក​សត្វ​ដែល​ដើរ​ជើង​៤ នោះ​ត្រូវ​រាប់​ទាំង​អស់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អ្នក​ណា​ដែល​ប៉ះ‌ពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច


គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្តិ​ផង​បាន​ទេ


តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ


នឹង​អស់​ទាំង​សត្វ​ដែល​វារ ហើយ​ហើរ​ផង នោះ​ជា​សត្វ​មិន​ស្អាត​ដល់​ឯង មិន​ត្រូវ​បរិភោគ​ឡើយ


ដ្បិត​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ​នេះ គាត់​បាន​ទៅ​ឯ​ក្រុង​ថែស្សា‌ឡូនីច​ហើយ អ្នក​ក្រេសេន​បាន​ទៅ​ឯ​ស្រុក​កាឡាទី ហើយ​អ្នក​ទីតុស​ក៏​បាន​ទៅ​ឯ​ស្រុក​ដាល់ម៉ាទា


តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន


ពួក​នោះ​ជា​អ្នក​ដែល​បង្កើត​បក្ស‌ពួក គឺ​ជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះ‌វិញ្ញាណ​ទេ