Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 រីឯ​អ្នកទាំងនោះ​វិញ ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ខ្លួន​មិន​ស្គាល់ ហើយ​ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ដោយ​អ្វីដែល​ពួកគេ​យល់​តាមធម្មជាតិ ដូច​សត្វ​ដែល​គ្មានវិចារណញ្ញាណ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 រីឯ​អ្នក​ទាំង​នោះ​វិញ​ ពួកគេ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​ស្គាល់​ ហើយ​អ្វីៗ​ដែល​ពួកគេ​ស្គាល់​តាម​ធម្មតា​ដូច​សត្វតិរិច្ឆាន​ ពួកគេ​នឹង​វិនាស​ដោយសារ​សេចក្ដី​ទាំង​នោះ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ អ្នក​ទាំង​នោះ​ហ៊ាន​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​យល់ ហើយ​បំផ្លាញ​ខ្លួន​គេ​ដោយ​សេចក្តី​ទាំង​នោះ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​គ្មាន​វិចារណ​ញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




យូដាស 1:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រិត្យ‌វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រិត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រិត្យ‌វិន័យ​ដល់​ខ្លួន​គេ​វិញ


ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ


តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សំឡាប់​ប៉ុណ្ណោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម