Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ប៉ុន្តែ​ពេត្រុស​ទូលថា​៖ “ទេ ព្រះអម្ចាស់​! ដ្បិត​ទូលបង្គំ​មិនដែល​ហូប​អ្វីមួយ​ដែល​មិនបរិសុទ្ធ និង​សៅហ្មង​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ប៉ុន្ដែ​ លោក​ពេត្រុស​ឆ្លើយ​ថា៖​ «ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្ដែ លោក​ពេត្រុសទូល​ថា៖ «ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ប៉ុន្ដែ ពេត្រុស​ឆ្លើយ​ទៅ​វិញ​ថា៖ «ទេ អុលឡោះ‌ជាអម្ចាស់ ខ្ញុំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​ហ៊ូកុំ​ហាម​ឃាត់ ឬ​មិន​ហាឡាល់​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង




កិច្ចការ 10:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឡុត​ប្រកែក​ថា ទេ លោក​ម្ចាស់​អើយ


ឈប់​សិន ចូរ​ឯង​រាល់​គ្នា​ចេញ​ទៅ​តែ​ពួក​ប្រុសៗ​ប៉ុណ្ណោះ ដើម្បី​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ឯង​រាល់​គ្នា​បាន​សូម​ដូច្នេះ​ហើយ រួច​គេ​ក៏​បណ្តេញ​លោក​ទាំង​២​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។


ខ្ញុំ​ក៏​ប្រកែក​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ព្រលឹង​ទូលបង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ ចាប់​តាំង​ពី​ក្មេង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់​ឯង ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូលបង្គំ​ដែរ


ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​អ្វី​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​ណា​បាន​ហែក‌ហួរ ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​៤​ក្តី។


ប៉ុន្តែដានី‌យ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទៅ


ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេះ​សំគាល់​សត្វ​ជើង​៤​ដែល​ស្អាត នឹង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប​ដែល​មិន​ស្អាត​នឹង​សត្វ​ស្លាប​ដែល​ស្អាត​ចុះ មិន​ត្រូវ​ឲ្យ​នាំ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក​ដោយ​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប ឬ​សត្វ​លូន​វារ​នៅ​ដី ដែល​អញ​បាន​ញែក​ចេញ​ពី​ឯង​រាល់​គ្នា ទុក​ជា​មិន​ស្អាត​នោះ​ឡើយ


មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។


នោះ​ពេត្រុស​ក៏​នាំ​ទ្រង់​មក​ជិត ចាប់​តាំង​ទូល​ជំទាស់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ


តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ


ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន


កាល​គេ​ឃើញ​ពួក​សិស្ស​ទ្រង់​ខ្លះ​បរិភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ចេញ នោះ​ក៏​ចោទ​ប្រកាន់​ទោស


តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ​យ៉ូហាន​វិញ


ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក


ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ


រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ


ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះ‌យេស៊ូវ ពី​ភូមិ​ណា‌សារ៉ែត ដែល​អ្នក​បៀត‌បៀន


គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត‌បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម