យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
លូកា 9:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ ព្រះគម្ពីរខ្មែរសាកល ស្ដេចត្រាញ់ហេរ៉ូឌបានឮអំពីការទាំងអស់ដែលបានកើតឡើង ក៏វល់ព្រះទ័យ ពីព្រោះមានអ្នកខ្លះនិយាយថា៖ “យ៉ូហានត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ”។ Khmer Christian Bible កាលហេរ៉ូឌជាស្ដេចត្រាញ់បានឮអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង ស្ដេចក៏គិតមិនយល់ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលព្រះអង្គធ្វើទាំងប៉ុន្មាន ក៏មានព្រះហឫទ័យអល់អែក ព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។ អាល់គីតាប កាលស្តេចហេរ៉ូដ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ”។ |
យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
ដ្បិតនេះជាថ្ងៃចលាចល ថ្ងៃជាន់ឈ្លី ហើយវល់គំនិត ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ នៅត្រង់ច្រកភ្នំនៃការជាក់ស្តែង គឺជាការរំលំរំលាយកំផែង ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង
រីឯយ៉ូហានដែលជាប់នៅក្នុងគុក គាត់បានឮពីការទាំងប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា
ពួកសិស្សទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ
នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក
កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក
លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡិមដែរ។
នៅឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ នឹងនៅក្រវល់ស្រុកត្រាខូនីត លីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន
គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ