ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 2:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់‌ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន នឹង​ពួក​អ្នក​ដែល​ស្គាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគាត់​ស្មានថា​ព្រះអង្គ​នៅ​ក្នុងចំណោម​អ្នករួមដំណើរ ក៏​ធ្វើដំណើរ​អស់​មួយ​ថ្ងៃ បន្ទាប់មក​ទើប​ចាប់ផ្ដើម​រក​ព្រះអង្គ​ក្នុងចំណោម​សាច់ញាតិ និង​អ្នក​ដែល​ស្គាល់

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​ស្មាន​ថា​ ព្រះអង្គ​កំពុង​នៅ​ក្នុង​ក្បួន​ធ្វើ​ដំណើរ។​ កាល​ពួកគេ​ធ្វើ​ដំណើរ​បាន​មួយ​ថ្ងៃ​ ពួកគេ​ក៏​តាម​រក​ព្រះអង្គ​ក្នុង​ចំណោម​សាច់ញាតិ​ និង​ពួក​អ្នក​ស្គាល់​គ្នា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ស្មាន​ថា ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ គេ​ក៏​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ បន្ទាប់​មក ទើប​ពួក​គាត់​ចាប់​ផ្តើម​សួរ​រក​ព្រះ‌អង្គ ក្នុង​ចំណោម​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់

សូមមើលជំពូក

អាល់គីតាប

គាត់​នឹក​ស្មាន​ថា អ៊ីសា​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​អ៊ីសា​ក្នុង​ចំណោម​ញាតិ​មិត្ដ​ទាំង​អស់

សូមមើលជំពូក



លូកា 2:44
6 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ


ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ


តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប នឹង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ


កាល​មិន​ឃើញ នោះ​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​ឯ​ក្រុង​យេរូ‌សាឡិម​វិញ


ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ នឹង​ពួក​ស្រីៗ​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។