មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត
លូកា 13:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ខ្ញុំត្រូវតែធ្វើដំណើរ នៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែកទៀត ដ្បិតព្យាការីមិនអាចត្រូវគេសម្លាប់នៅខាងក្រៅយេរូសាឡិមបានឡើយ! Khmer Christian Bible ដូច្នេះហើយសម្រាប់ខ្ញុំ ខ្ញុំត្រូវបន្ដធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែក ពីព្រោះមិនអាចឲ្យអ្នកនាំព្រះបន្ទូលណាម្នាក់ស្លាប់នៅក្រៅក្រុងយេរូសាឡិមទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែកទៀត ខ្ញុំត្រូវដើរតាមផ្លូវរបស់ខ្ញុំ ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស នៅខាងក្រៅក្រុងយេរូសាឡិមឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្តដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យព្យាការី*ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ អាល់គីតាប ប៉ុន្តែនៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យណាពស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ |
មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត
តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម
ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយនេះ
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្ដីងងឹត នោះមិនដឹងជាទៅឯណាទេ
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង
កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ
គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ នឹងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់
ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្ដីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្ដីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់