លូកា 13:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ប៉ុន្តែ នៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្តដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យព្យាការី*ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល33 យ៉ាងណាមិញ ខ្ញុំត្រូវតែធ្វើដំណើរ នៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែកទៀត ដ្បិតព្យាការីមិនអាចត្រូវគេសម្លាប់នៅខាងក្រៅយេរូសាឡិមបានឡើយ! សូមមើលជំពូកKhmer Christian Bible33 ដូច្នេះហើយសម្រាប់ខ្ញុំ ខ្ញុំត្រូវបន្ដធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែក ពីព្រោះមិនអាចឲ្យអ្នកនាំព្រះបន្ទូលណាម្នាក់ស្លាប់នៅក្រៅក្រុងយេរូសាឡិមទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ប៉ុន្តែ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែកទៀត ខ្ញុំត្រូវដើរតាមផ្លូវរបស់ខ្ញុំ ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស នៅខាងក្រៅក្រុងយេរូសាឡិមឡើយ"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ប៉ុន្តែត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ សូមមើលជំពូកអាល់គីតាប33 ប៉ុន្តែនៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យណាពស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ សូមមើលជំពូក |
តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។
បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។